ជំងឺស្ត្រី

ហេតុ​អ្វី​បាន​ជា​ស្ត្រី​គ្មាន​ពុក​ចង្កា​ ?


យើង​ដឹង​ថា​ សក់​ដ៏​ស្រស់​ស្អាត​របស់​ស្ត្រី គឺ​ជា​រឿង​មួយ​គួរ​ឲ្យ​ទាក់​ទាញ​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​ប្រាកដ​ជា​សន្និដ្ឋាន​ថា សក់​មនុស​្ស​យើង​ តាម​ធម្មតា​មាន​តួនាទី​សំខាន់ ។ នៅ​ពេល​ទារក​កើត​មក ទារក​មិន​សូវ​មាន​សក់​ល្អ​ទេ ។ ប្រការ​នេះ មិន​យូរ​ប៉ុន្មាន​នឹង​ជំនួស​ដោយ​សក់​ដែ​ល្អ​ប្រណិត ដែល​យើង​បាន​កត់​សម្គាល់​ឃើញ ចំពោះ​ក្មេង​ៗទាំង​ឡាយ ។ បន្ទាប់​មក​នឹង​ដល់​អាយុ​គ្រប់​ការ ហើយ​សក់​ដ៏​ល្អ​នេះ នឹង​ផ្លាស់​ប្តូរ​ទៅ​រក​សក់​មួយ លូត​លាស់​ជា​លើក​ចុង​ក្រោយ នៅ​ពេល​មនុស្ស​យើង​ពេញ​វ័យ ។ 

ការ​លូត​លាស់​នៃ​សក់​នៅ​ក្នុ​ងភាព​ជា​មនុស្ស​ពេញ​វ័យ​នេះ គឺ​ត្រូវ​គ្រប់​គ្រង​ដោយ​ក្រពេញ​ភេទ ។ អ័រម៉ូន​បុរស​បាន​ដំណើរការ តាម​របៀប​នេះ រហូត​ដល់​ពុក​ចង្កា​ និង​រោម​ដង​ខ្លួន​វិវឌ្ឍ​ឡើង ចំណែក​ឯ​ការ​ដុះ​សក់​នៅ​លើ​ក្បាល​ត្រូវ​ផ្អាក​ ឬ​ក៏​លូត​លាស់​យឺត​ៗ ។ 

សកម្ម​ភាព​អ័រម៉ូន​ស្ត្រី​ គឺ​ផ្ទុយ​ពី​រឿង​ទាំង​នេះ​ទាំង​ស្រុង ។ សក់​ក្បាល​ត្រូវ​លូតលាស់​ ចំណែក​ឯ​ការ​លូត​លាស់​ពុក​ចង្កា​ និង​រោម​ដង​ខ្លួន​ត្រូវ​ផ្អាក ។ ដូច្នេះ​ ស្ត្រី​គ្មាន​ពុក​ចង្កា​ទេ ពី​ព្រោះ​ក្រពេញ​ និង​អ័រម៉ូន​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេផ្សេង​គ្នា ហើយ​មាន​តួ​នាទី​ដោយ​ផ្ទាល់​ ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​លូត​លាស់ ។ 

ដក​ស្រង់​ពី​សៀវភៅ ប្រាប់​ខ្ញុំមក​ថា​ តើ​ហេតុអ្វី? ចេញ​ផ្សាយ​ដោយ​សៀវភៅ​បណ្តុះ​គំនិត ២០១២

0 comments:

Post a Comment

Powered by Blogger.