ជំងឺឆ្លង

ជំងឺមហារីកមាត់ស្បូន

ជំងឺមហារីកមាត់ស្បូន ជាជំងឺមហារីកទី២ ចំពោះស្ត្រី ហើយជារួមទី៧ចំពោះមនុស្សទូទៅ។

ភ្នាក់ងារបង្ករោគ
HPV គឺជាវីរុស DNA ក្នុងក្រុមគ្រួសារវីរុស Papilloma ដែលប៉ះពាល់ ស្រទាប់ជាលិកា Epithelium។

  • វីរុស HPV ត្រូវបានគេស្គាល់ជាង 190 ប្រភេទ
  • 12 ប្រភេទនៃវីរុស HPV មានហានិភ័យខ្ពស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺមហារីកនៅក្នុងខ្លួនមនុស្ស​ គឺ ប្រភេទ 16, 18, 31, 33, 35, 39, 45, 51, 52, 56, 58, 59
  • វីរុស HPV ប្រភេទ16 និង 18  គឺជាប្រភេទវីរុសជួបញឹកញាប់បំផុតនៅទូទាំងពីភពលោក ដែលបង្កអោយមានមហារីកមាត់ស្បូន ចំពោះវីរុស HPV 16 ជាប្រភេទទូទៅបំផុតដែលត្រូវបានផ្សាភ្ជាប់ជាមួយនឹងជំងឺមហារីនៅក្នុងតំបន់ទាំងអស់។
របៀបឆ្លង
ការឆ្លងវីរុស HPV គឺឆ្លងតាមប្រដាប់ភេទ៖
  • វីរុសមហារីកមាត់ស្បូន ឆ្លងតាមរយៈការរួមភេទ
  • ហើយជាទូទៅ ឆ្លងដោយសារដៃគូរួមភេទមានជំងឺកាមរោគ
  • វីរុសមហារីកមាត់ស្បូនឆ្លង នៅក្នុងអំឡុងពេលវ័យជំទង់។
វីរុសមហារីកមាត់ស្បូន ក៏អាចបណ្ដាលអោយកើតជំងឺមហារីកដទៃទៀត (រន្ធយោនី ទ្វាមាស ទ្វាលាមក និងលឹង្គ) ព្រមទាំងមហារីកប្រដាប់បន្តពូជទាំងបុរស និងស្ត្រីផងដែរ។

កត្តាប្រឈមនៃការឆ្លងវីរុស HPV
  • ផ្ដើមរួមភេទនៅវ័យក្មេង
  • រួមភេទមានដៃគូច្រើន
  • ឥទ្ធិពល កើនឡើងលើស្ត្រីមានផ្ទៃពោះ
  • ការថយចុះភាពសាុំនៃសរីរង្គកាយ ការឆ្លងវីរុសអេដស៍ ជំងឺកង្វះភាពសាុំផេ្សងទៀត ឬកំពុងព្យាបាលប្រព័ន្ធភាពសាុំ
  • ការឆ្លងវីរុស រួមជាមួយជំងឺកាបរោគផ្សេងទៀត ដូចជាជំងឺប៉េស្តធម្មតា Chlamydia និងជំងឺប្រមេះទឹកបាយ
  • ការប្រើប្រាស់ថ្នាំជក់
ដំនើរការវិវត្តនៃជំងឺមហារីមាត់ស្បូន
  • មាត់ស្បូន គឺជាផ្នែកខាងក្រោមនៃស្បូន ហើយបើកចូលទៅក្នុងរន្ធយោនី
  • វីរុស HPV ឆ្លងក្នុងពេលរួមភេទ
  • ៧០%-៩០% នៃការឆ្លងវីរុស HPV មិនមានរោគសញ្ញា និងជាវិញដោយឯកឯងក្នុងរយៈពេល ១-២ឆ្នាំ
  • ចន្លោះពេលរវាង ការឆ្លងវីរុស HPV និងការវិវត្តទៅជាមហារីករាតត្បាត គឺធម្មតាប្រហែល ២០ឆ្នាំ ឬយូវជាងនេះ។
រូបភាពមាត់ស្បូនធម្មតា និងមហារីកមាត់ស្បូន

  • ការឆ្លងវីរុស HPV ជាប់រហូត អាចវិវត្តទៅជាជំងឺមហារីកមាត់ស្បូន
  • ជំងឺមហារីកមាត់ស្បូន គឺជាកំនើនមិនរៀបរយនៃកោសិកាមិនឆម្មតា ដែលជាទូទៅចំផ្ដើមនៅលើផ្ទៃនៃមាត់ស្បូន
  • មហារីមាត់ស្បូន គឺជាជំងឺរាតត្បាតដែលអាចរីករាលដាលចូលជ្រៅទៅក្នុងស្បូន
  • ក្នុងដំណាក់កាលខ្លាំងក្លា អាចរីករាលដាល់ទៅផ្នែកផ្សេងទៀតនៃរាងកាយ។
រោគសញ្ញា
ការឆ្លងវីរុស HPVជាទូទៅមិនមានរោគសញ្ញា
រោគសញ្ញាលេចឡើង បន្ទាប់ពីឈានដល់ដំនាក់កាលកំរិតខ្ពស់
រោគសញ្ញាចំបងៗ រួមមានៈ
  • ធ្លាក់ឈាមមិនទៀងទាត់ (ចន្លោះរដូវ) ឬហូរឈាមបន្ទាប់ពីការរួមភេទ
  • ឈឺចាប់នៅផ្នែកខ្នង ជើង និងត្រគាក
  • អស់កំលាំង ស្រកទំងន់ ការបាត់បងនៃចំនង់អាហារ
  • ឈឺចាប់ពេលរួមភេទ និងមានខ្លិនស្អុយតាមទ្វារមាស
  • ហើមជើងមួយជំហៀង
រោគសញ្ញាធ្ងន់ធ្ងរ៖
  • ភាពស្លេកស្លាំងធ្ងន់ធ្ងរ
  • ខ្សោយតំរងនោម
  • ឡើងកូនកណ្ដុរ
បង្ការនិងការត្រួតពិនិត្យជំងឺមហារីមាត់ស្បូន
កាអន្តរាគមន៍ទី១ៈ កុមារីអាយុ៩ឆ្នាំ
- ការចាក់ថ្នាំបង្ការ HPV:
ការចាក់ថ្នាំបង្ការការពារ ៩៥% នៃការឆ្លងវីរុស HPV ប្រភេទ16 និង 18 
- អប់រំសុខភាព និងព័តមាន
  • ការអប់រំសុខភាពផ្លូវភេទៈ ពន្យាពេលនៃការរួមភេទ នៅអាយុដំបូង
  • ផ្ដល់ប្រឹក្សាមធ្យោបាយពន្យាកំនើត គឺប្រើស្រោមអនាម័យ និងកំណត់ចំនួនដៃគូ
  • ព័តមានសុខភាព និងហាមប្រើប្រាស់ថ្នាំជក់
កាអន្តរាគមន៍ទី២ៈ ស្រ្តីអាយុលើសពី៣០ឆ្នាំ
Screening ការសង្កេតតាមដាន ៈ
  • ធ្វើការស្រាវជ្រាវកំណត់រកមូលហេតុ និងព្យាបាលដំបៅស្បូនមុនពេលឈានចូលជំងឺមហារីកមាត់ស្បូន (VIA)
  • ធ្វើរោគវិនិច្ឆ័យនៅតំណាក់កាលដំបូង ការធ្វើតេស្តរកវីរុស HPV ដែលមានហានិភ័យខ្ពស់ (ប្រភេទ16 និង 18 និងផ្សេងទៀត)
  • កំណត់អត្តសញ្ញាណនិងព្យាបាលជំងឺមហារីកដំនាក់កាលដំបូងដែលមានឱកាសនៃការព្យាបាលដ៏ល្អ (ជួយកាត់បន្ថយការស្លាប់នៃជំងឺមហារីកមាត់ស្បូន)
កាអន្តរាគមន៍ទី៣ៈ គ្រប់ស្រ្តីដែលត្រូវការ
  • ព្យាបាលជំងឺមហារីករាតត្បាត នៅអាយុណាមួយ ៖ ការព្យាបាល និងថែទាំបណ្ដោះអាសន្ន (កំរិតខ្ពស់)
  • វះកាត់
  • ការព្យាបាលដោយវិទ្យុសកម្ម
  • ការព្យាបាលដោយគីមី

ដកស្រង់ពី កម្មវិធីជាតិផ្តល់ថ្នាំបង្ការ

0 comments:

Post a Comment

Powered by Blogger.