យោងតាមលិខិតដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ បានស្នើដល់ក្រសួងសុខាភិបាល អោយធ្វើការសម្រេចលើការនាំចេញទឹកដោះម្តាយ ពីព្រះរាជាណាចក្រកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ។
ទីស្តីការគណៈរដ្ឋមន្ត្រីបានស្នើទៅកាន់ក្រសួងសុខាភិបាលចំនួន២ចំនុច ៖
- ត្រូវចាត់ការទប់ស្កាត់បន្ទាន់ចំពោះការប្រមូលទិញ និងនាំចេញទឹកដោះម្តាយពីកម្ពុជា
- បើទោះជាកម្ពុជាលំបាកយ៉ាងណា ក៏មិនដល់កម្រិតលក់ទឹកដោះម្តាយដែរ ។
គួរបញ្ជាក់ថាក្រុមហ៊ុនដែលនាំចេញទឹកដោះម្តាយពីព្រះរាជាណាចក្រកម្ពុជា ទៅសហរដ្ឋអាមេរិច ជាក្រុមហ៊ុនគុណមាតា ដែលមានឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មហៅថា Ambrosia Labs Co.,Ltd ។
ប្រភព ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

0 comments:
Post a Comment