ជំងឺកុមារ

របៀប​ផ្តល់​ឱសថ Diazepam តាម​រន្ធ​គូថ


ការ​ផ្តល់​ Diazepam តាម​រន្ធគូថ
  • បូមឱសថ Diazepam ពី​អំពូល​ស៊ីរ៉ាំង​ 1ml ។ ត្រូវ​កំណត់​កម្រិត​ថ្នាំ Diazepam ទៅ​តាម​ទម្ងន់​របស់​កុមារ ។ បន្ទាប់​មក​ដោះ​ម្ជុល​ចេញ ។ 
  • ស៊ក​ស៊ីរ៉ាំង​ចូល​ក្នុង​រន្ធ​គូថប្រហែល 4-5cm ហើយ​បាញ់​ Diazepam បញ្ចូល ។ 
  • ច្របាច់​កំប៉េះ​គូថ​កុមារ​ចូល​គ្នា​ 2-3 នាទី ។ 
ការ​ផ្តល់​ឱសថ​ Diazepam (1 អំពូលមាន 10mg/2ml) តាមអាយុ (​ទម្ងន់) ​ខ្លួន​របស់​កុមារ គិតតាម 0.1ml/kg
  • 2សប្តាហ៍ -2ខែ (<4kg) ផ្តល់ 0.3ml
  • 2ខែ - ក្រោម 4ខែ (4-<6kg) ផ្តល់ 0.5ml
  • 4ខែ - ក្រោម 12ខែ (6-<10kg) ផ្តល់ 1.0ml
  • 1ឆ្នាំ - ក្រោម 3ឆ្នាំ (10-<14kg) ផ្តល់ 1.25ml
  • 3ឆ្នាំ - ក្រោម 5ឆ្នាំ (14-19kg) ផ្តល់ 1.5ml
ប្រើ​ Phenobarbital (1អំពូលមាន 200mg/ml) ក្នុង​កម្រិត​ថ្នាំ 20mg/kg ដើម្បី​គ្រប់​គ្រង​ការ​ប្រកាច់​ចំពោះ​ទារក​អាយុ​ក្រោម​២សប្តាហ៍ ៖ 
  • ទម្ងន់​ 2kg - កម្រិត​ថ្នាំ​ដំបូង 0.2ml 30mn ក្រោយ​មក​ចូរ​ប្រើ 0.1ml
  • ទម្ងន់ 3kg - កម្រិត​ថ្នាំ​ដំបូង 0.3ml 30mn ក្រោយ​មក​ចូរ​ប្រើ 0.15ml 
បើ​ការ​ប្រកាច់​នៅ​តែ​បន្ត​ក្រោយ​ពី 10mn ចូរ​ផ្តល់​កម្រិត​ថ្នាំ Diazepam 1ដងទៀត​ (ឬ​ផ្តល់​ Diazepam តងាម​សសៃ​ចំនួន 0.05ml/kg=0.25mg/kg បើ​កំពុង​បញ្ចូល​សេរ៉ូម) ។ 
មិន​ត្រូវ​ផ្តល់ Diazepam លើស​ពី​២ដូស​ឡើយ

បើប្រកាច់​នៅតែ​បន្ត ក្រោយ​ពី ១០នាទី​ទៀត ចូរ​សង្ស័យ​លើ​ការ​ប្រកាច់​ជាប់​ជានិច្ច (Status Epilepticus) ៖ 
  • ផ្តល់​ Phenobarbital តាម​សាច់​ដុំ​ ឬ​តាមសសៃ​ឈាម ចំនួន 15mg/kg រយៈ​ពេល​ 15mn ឬ
  • ផ្តល់ Phyntoin តាម​សសៃ​ឈាម ចំនួន 15-18mg/kg រយៈ​ពេល​៦០​នាទី (ចាក់​ខុស​ពី​កន្លែង​សសៃ​ឈាម​ដែល​បានចាក់​ Diazepam) ។​ ត្រូវ​បញ្ជាក់​ច្បាស់​ថា​ម្ជុល​ចូល​ក្នុង​សសៃ​ឈាម​បាន​ល្អ ព្រោះ​ឱសថ​នេះ​មានជាតិ​កាត់​ និង​បណ្តាល​អោយ​រលលាក​តាម​កន្លែង​ដែល​វាជ្រាប​ចេញ​ទៅ ។ 

ប្រសិន​បើ​គ្រុន​ក្តៅ​ខ្លាំង ៖
  • ដោះ​សម្លៀក​បំពាក់​កុមារ​ដើម្បី​បន្ថយ​កម្តៅ
  • មិន​ត្រូវ​ផ្តល់​ឱសថ​តាម​មាត់​ទេ រហូត​អាច​គ្រប់​គ្រង​ការ​ប្រកាច់​របស់​កុមារ​បាន​ (គ្រោះថ​្នាក់​នៃ​ការ​ឈ្លក់​ចូល​ក្នុង​សួត) 
  • បន្ទាប់​ពី​ឈប់​ប្រកាច់​ហើយ​កុមារ​អាច​លេប​ឱសថ​បាន​ ចូរ​ផ្តល់​ Paracetamol ឬ Ibuprofen ។ 

ការ​ប្រុង​ប្រយ័ត្ន ៖ ត្រូវ​ត្រៀម​ទុក​ឧបករណ៍​សប់​បញ្ចូល​ខ្យល់​ដែល​ដំណើរ​ការ​ និង​ភ្ជាប់​ម៉ាស​មុខ​ជាប់​ជានិច្ច សម្រាប់​ករណី​កុមារ​ឈប់​ដក​ដង្ហើម​ ជា​ពិសេស​ពេល​ផ្តល់​ឱសថ Diazepam ។ 

ដក​ស្រង់​ចេញ​ពី​សៀវភៅ​ហោ​ប៉ៅស្តី​ពី​ការថែ​ទាំ​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​សម្រាប់​កុមារ​

0 comments:

Post a Comment

Powered by Blogger.