ការវាយតម្លៃដំបូងគួររួមបញ្ចូល ការធានាថាមានការបើកផ្លូវដង្ហើមគ្រប់គ្រាន់ ការដកដង្ហើម ប្រព័ន្ធឈាម និងកម្រិតស្មារតី (ABCs) ។ ពិនិត្យមើលថាតើមានរបួសឬទេ ជាពិសេសបន្ទាប់ពីការជ្រមុជទឹក ឬការធ្លាក់ទឹកដោយចៃដន្យ ។ ជាញឹកញាប់គឺមានរបួសមុខ ក្បាល និងឆ្អឹងខ្នង ។
ការគ្រប់គ្រង
- ផ្តល់អុកស៊ីហ្សែន ហើយធានាថាមានអុកស៊ីហ្សែនគ្រប់គ្រាន់
- ដោះសម្លៀកបំពាក់សើមចេញទាំងអស់
- ប្រើបំពង់ស៊កចូលក្រពះតាមច្រមុះ ដើម្បីបឺតទឹក និងកំទេចកំទីចេញពីក្រពះ ហើយចាំបាច់គឺធ្វើការឆ្លុះមើលទងសួត ដើម្បីយកវត្ថុផ្សេងៗ (ដូចជាកំទេចកំទីដែលបានស្រូបចូល ឬកំទេចកំទីកម្អួត) ចេញពីផ្លូវដង្ហើម ។
- ផ្តល់កម្តៅដល់កុមារដោយគ្របភួយស្ងួត បើសីតុណ្ហភាពរាងការយ >32c ឬបញ្ចូលសេរ៉ូមក្តៅឧណ្ណៗ (39c) ឬលាងក្រពះដោយប្រើសេរ៉ូមប្រៃ 0.9% ក្តៅឧណ្ណៗ បើសីតុណ្ហភាពរាងកាយ <32c ។
- ពិនិត្យរកមើលជាតិស្ករក្នុងឈាមចុះទាប និងអេឡិកត្រូលីតខុសប្រក្រតី ជាពិសេសសូដ្យូមក្នុងឈាមចុះទាប ដែលបង្កើនការប្រឈមនឹងការហើមខួរក្បាល ។
- បើមានសញ្ញាសួត ចូរផ្តល់ឱសថ Antibiotic សម្រាប់ការបង្ករោគ ។
ដកស្រង់ចេញពីសៀវភៅហោប៉ៅស្តីពី ការថែទាំព្យាបាលក្នុងមន្ទីរពេទ្យសម្រាប់កុមារ
0 comments:
Post a Comment