- អង្គុយឲ្យស្ងៀម
- ដកដង្ហើមធំដោយថ្នមៗ ដើម្បីបញ្ចេញសម្បោរ និងឈាមពីច្រមុះ
- ច្របាច់ច្រមុះឲ្យណែនរយៈពេល១០នាទី ឬរហូតដល់ឈាមឈប់ហូរ
បើការធ្វើដូចនេះ មិនអាចឃាត់ឈាមបាន
ចុករន្ធច្រមុះដោយដុំសំឡី ដោយទុកឲ្យសល់សំឡីខ្លះនៅខាងក្រៅច្រមុះ ។ ប្រសិនបើអាច ត្រូវផ្សើមសំឡីនោះជាមួយ វ៉ាស៊ីលីន ឬលីដូកាអ៊ីន ដែលមានអេពីណេហ្វ្រីន (Epinephrine) ជាមុនសិន ។
បន្ទាប់មកច្របាច់ច្រមុះឲ្យណែនម្តងទៀត ។ មិនត្រូវលែងវិញក្នុងរយៈបេល ១០នាទី ឬលើសពីនេះ ។ មិនត្រូវទះក្បាលទៅក្រោយទេ ។
ទុកដុំសំឡីនៅក្នុងច្រមុះរយៈពេលពីរបីម៉ោងបន្ទាប់ពីឈាមឈប់ហូរ ។ បន្ទាប់មកយកវាចេញដោយប្រុងប្រយ័ត្នបំផុត ។
ចំពោះមនុស្សចាស់ ជាពិសេស ឈាមអាចហូរពីផ្នែកខាងក្រោយនៃច្រមុះ ហើយមិនអាចឃាត់បានដោយការច្របាច់ច្រមុះនោះទេ ។ ក្នុងករណីនេះ ឲ្យគាត់ខាំឆ្នុកដប ស្នូលពោត ឬវត្ថុអ្វីដែលស្រដៀងគ្នានេះនៅចន្លោះធ្មេញរប់គាត់ ហើយអោនទៅមុខបន្តិច អង្គុយឲ្យស្ងៀមហើយព្យាយាមកុំឲ្យលេប រហូតដល់ឈាមឈប់ហូរ ។ ឆ្នុកដបអាចជួយមិនឲ្យគាត់លេប ហើយទុកឱកាសឲ្យឈាមកក។
វិធីបង្ការ ៖
ប្រសិនបើនរណាម្នាក់មានការហូរឈាមច្រមុះជាញឹកញាប់ ឲ្យគាត់លាបវ៉ាស៊ីលីនបន្តិចនៅខាងក្នុងរន្ធច្រមុះ ពីរដងក្នុងមួយថ្ងៃ ឬហឺតទឹកមានជាតិអំបិលបន្តិច ។
ការបរិភោគផ្លែក្រូច ប៉េងប៉ោះ និងផ្លែឈើដទៃទៀត អាចជួយពង្រឹមសសៃវ៉ែន ហើយធ្វើឲ្យមិនសូវមានការហូរឈាមច្រមុះ ។
ដកស្រងចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិតសំរាប់ការថែទាំសុខភាពជនបទ
0 comments:
Post a Comment