ជំងឺកុមារ

ការព្យាបាលជ្រាំង​អណ្តាត នៅកុមារ

ផ្ទាំង ​ពណ៌​ស​នៅលើ​អណ្តាត ​ឬ​ក្នុង​មាត់​ នឹង​ធ្វើ​ឲ្យ​ទារក​ឈឺក្រហាយ​ពេល​បៅដោះ។ ​
វា​អាចជា​សញ្ញា​នៃ​មេរោគ​ផ្សិត​នៅក្នុង​មាត់​ ដែល​គេ​ហៅថា​ជ្រាំង។ 
មេរោគ​នេះ​អាច​ឆ្លងទៅក្បាលដោះ​ម្តាយ ​ដែល​ធ្វើ​ឲ្យ​វា​ឡើង​ក្រហម​រមាស់​និង​ឈឺ ។
ការព្យាបាល
ត្រូវ ​ព្យាយាម​លាង​ក្បាលដោះ​ដោយ​ទឹកខ្មេះតិចៗ ហើយលាង​ទឹក​ចេញ។ ឬ​បើ​អ្នក​គ្មាន​ទឹកខ្មេះ​ទេ​ គ្រាន់តែ​លាង​ដោះសំអាតថ្នមៗដោយ​ទឹក​ ហើយ​ជូត​ក្បាលដោះ​ឲ្យ​ស្ងួត​បន្ទាប់ពី​ការ​បំបៅ​ដោះ។ បើ​នៅតែ​មិនអាច​ព្យាបាល​ជំងឺ​ជ្រាំង​នេះបានទេ​ ត្រូវ​លាបថ្នាំ​ពណ៌​ស្វាយ​លើ​ក្បាលដោះ​ពីរដង​ក្នុង១ថ្ងៃ​ និង​លាប​ឲ្យ​បាន៣ថ្ងៃ។ ត្រូវ​លាប​ក្នុង​មាត់​ទារក​ឲ្យបាន​ម្តង​ក្នុង១ថ្ងៃ(ធ្វើ​ឲ្យ​មាត់​ទារក​និង​ ក្បាលដោះ​មាន
​ពណ៌ស្វាយ​ តែ​វា​មាន​សុវត្ថិភាព)
ប្រើថ្នាំ Daktarin (Miconazone) Oral Gel លាបក្នុងមាត់កុមារនិងអណ្ដាត ៣ដង/ថ្ងៃ មុនបៅដោះ ឬញុាំ ៣០ នាទី។ ត្រូវបន្តលាបក្នុងមាត់កុមារនិងអណ្ដាតអោយបាន១អាទិត្យទៀតទោះជាអស់ជ្រាំង​អណ្តាត។
បើ ​ជំងឺ​ជ្រាំង​មាត់​កើត​ម្តង​ហើយ​ម្តងទៀត ​នោះ​ទារក​ប្រហែលជាមាន​បញ្ហា​សុខភាព​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​សរីរាង្គ​ ទារកខ្សោយ​ក្នុងការ​ទប់ទល់​ប្រឆាំងនឹង​មេរោគ។ ឧទាហរណ៍ ទារក​ដែលមាន​ផ្ទុកមេរោគ​ហ៊ី​វ​តែងតែ​កើតជំងឺ​ជ្រាំង​ច្រើនដង។

0 comments:

Post a Comment

Powered by Blogger.