វាជាការសំខាន់ណាស់ដែលគេត្រូវលេបថ្នាំតាមការណែនាំ ។ ថ្នាំខ្លះត្រូវលេបតែម្តងក្នុង១ថ្ងៃ ប៉ុន្តែថ្នាំខ្លះទៀតត្រូវលេបឲ្យបានច្រើន ។ ប្រសិនបើអ្នកគ្មាននាឡិកា ក៏គ្មានបញ្ហាអ្វីដែរ ។ ប្រសិនបើការណែនាំប្រាប់ថា (១គ្រាប់ រៀងរាល់៨ម៉ោងម្តង) មានន័យថា លេប៣ដងក្នុង១ថ្ងៃ ១គ្រាប់ពេលព្រឹក ពេលរសៀល និង១គ្រាប់ពេលយប់ ។ ប្រសិនបើគេនិយាយថា (១គ្រាប់រៀងរាល់៦ម៉ោងម្តង) មានន័យថាលេប៤ដងក្នុង១ថ្ងៃ ១គ្រាប់នៅពេលព្រឹក ១គ្រាប់នៅពេលថ្ងៃត្រង់ ១គ្រាប់នៅពេលរសៀល និង១គ្រាប់នៅពេលយប់ ។ ប្រសិនបើការណែនាំប្រាប់ថា (១គ្រាប់រៀងរាល់៤ម៉ោងម្តង) មានន័យថាលេប៦ដងក្នុង១ថ្ងៃ ដោយមានចន្លោះពេលនៃការលេបម្តងៗ ប្រហែលគ្នា ។
នៅរាល់ពេលដែលអ្នកឲ្យថ្នាំពេទ្យទៅនរណាម្នាក់ ជាការល្អ អ្នកត្រូវសរសេរសេចក្តីណែនាំ និងឲ្យអ្នកជំងឺប្រាប់អ្នកឡើងវិញពីរបៀបប្រើថ្នាំ និងពេលដែលត្រូវលេបថ្នាំ ។ ត្រូវធ្វើឲ្យប្រាកដថាគាត់យល់ច្បាស់ ។
ពេលដែលអ្នកឲ្យថ្នាំដល់នរណាម្នាក់
ត្រូវសរសេរព័ត៌មានដូចខាងក្រោមនៅលើកំណត់សម្គាល់ដែលភ្ជាប់ជាមួយនឹងថ្នាំជានិច្ច ទោះអ្នកនោះមិនចេះអានអក្សរក៏ដោយ ៖
នៅពេលដែលអ្នកឲ្យថ្នាំទៅនរណាម្នាក់ ដើម្បីជាការល្អ អ្នកគួរទុកឲ្យបានត្រឹមត្រូវនូវកំណត់ត្រានៃព័ត៌មានដូចគ្នានេះ ។ ប្រសិនបើធ្វើបាន រក្សាទុកនូវកំណត់ហេតុពេញលេញរបស់អ្នកជំងឺ ។
ការលេបថ្នាំពេលក្រពះពេញ ឬក្រពះទទេ
- ថ្នាំខ្លះមានប្រសិទ្ធភាពល្អបំផុត កាលណាអ្នកលេបវាពេលក្រពះទទេ គឺលេប១ម៉ោងមុនពេលបរិភោគអាហារ ។
- ថ្នាំខ្លះទៀតមិនធ្វើទុក្ខក្រពះ ឬចុកចុងដង្ហើមទេ កាលណាលេបវាក្នុងពេលបាយ ឬក្រោយពេលបាយរួចភ្លាម ។
ប្រើថ្នាំទាំងនេះ១ម៉ោងមុនពេលបាយ
- ប៉េនីស៊ីលីន (Penicillin)
- អំពីស៊ីលីន (Ampicillin)
- តេត្រាស៊ីលីន (Tetracycline)
ជាការល្អ កុំផឹកទឹកដោះគោ មួយម៉ោងមុន ឬក្រោយពេលប្រើថ្នាំតេត្រាស៊ីគ្លីន ។
លេបថ្នាំទាំងនេះក្នុងពេលបាយ ឬភ្លាមៗក្រោយពេលបាយ (ឬផឹកទឹកឲ្យច្រើន)
- អាស្ពីរីន (Aspirin) និងថ្នាំដែលមានជាតិអាស្ពីរីន
- ជាតិដែក
- ថ្នាំវីតាមីន
- អេរីត្រូមីស៊ីន (Erythromycin)
ថ្នាំអង់តាស៊ីតមានប្រសិទ្ធភាពណាស់ បើលេបវានៅពេលពោះទទេ ១ឬ២ម៉ោងក្រោយបាយ និងពេលដេក ។
កំណត់ចំណាំ
វាជាការប្រសើរណាស់ដែលលេបថ្នាំនៅពេលដែលអ្នកឈរ ឬអង្គុយ ។ ម្យ៉ាងទៀត ត្រូវផឹកទឹកឲ្យបាន១កែវនៅរាល់ពេលលេបថ្នាំ ។ ប្រសិនបើអ្នកលេបថ្នាំសុលហ្វា ដើម្បីជាការល្អ ត្រូវផឹកទឹកឲ្យច្រើន យ៉ាងតិចបំផុត៨កែវក្នុង១ថ្ងៃ ដើម្បីបង្ការគ្រោះថ្នាក់ដល់តម្រងនោម ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិតសម្រាប់ការថែទាំសុខភាពជនបទ

0 comments:
Post a Comment