ជំងឺទូទៅ

ការ​ធ្វើ​ឲ្យ​មនុស្ស​ដែល​មាន​ជំងឺ​គ្រុន​ផ្តាសាយ​មានផា​សុកភាព


វា​ជា​ធម្មតា​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​គ្រុនផ្តាសាយ​មាន​ការ​ឈឺ​ខ្លួន ឈឺ​ក្បាល ឈឺ​ក​ តឹង​ច្រមុះ និង​មាន​អារម្មណ៍​ខ្សោយ​ និង​ហត់ ។ 

ការ​ឈឺ​ខ្លួន និង​ភាព​មិន​ស្រួ​ល​ផ្សេង​ទៀត
ជួយ​សមាជិក​គ្រួសារ​ដែល​ឈឺ​ឲ្យ​ប្តូរ​ឥរិយាបថ​លើ​គ្រែ​ នៅ​ពេល​ភ្ញាក់​ខ្លួន ។ មនុស្ស​ដែល​អាច​ចេញពី​គ្រែ​បាន​គួរ​ដើរ​តិចៗ ជុំ​វិញ​បន្ទប់​របស់​ពួកគេ ២ឬ៣ដង​រៀង​រាល់​ថ្ងៃ ។ 
ថ្នាំ​ដូចជា Acetaminophen (ដូចជា Tylenol ឬ​ម៉ាក​ផ្សេង​ទៀត) និង​ Ibuprofen (ដូចជា Advil, Motrin ឬ​ម៉ាក​ផ្សេង​ទៀត) អាច​ធ្វើ​ឲ្យ​ការ​ឈឺ​ក្បាល​ និង​ការ​ឈឺ​ខ្លួន​ដែល​ទាក់​ទង​ជំងឺ​គ្រុន​ផ្តាសាយ​ធូរ​ស្រាល ។ មនុស្ស​ពេញ​វ័យ​អាច​ប្រើ​ថ្នាំ Aspirin (ដូចជា Bayer ឬ​ម៉ាក​ផ្សេង​ទៀត) បាន​ ។ ប្រើ​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​អាយុ​របស់​មនុស្ស​នោះ និង​ធ្វើ​តាម​សេចក្តី​បង្គាប់​លើ​ស្លាក​ដោយ​យក​ចិត្ត​ទុក​ដាក់ ។ 

ផ្តល់​បរិយាកាស​ស្ងប់​ស្ងៀម​ ដូច​្នេះ​អ្នក​ឈឺ​អាច​សម្រាក​ និង​មាន​ភាព​ស្ងប់​ ។ គាត់​អាច​រងារ​ញាក់​នៅ​ពេល​ខ្លះ ហើយ​ពេល​ខ្លះ​ទៀត​មានអារម្មណ៍​ក្តៅ​ខ្លាំង ។ ទុក​ភួយ​ស្រាល​ៗជិត​នោះ ដូច​្នេះ​ពួក​គេ​អាច​យក​វាច​េញ​ ឬ​បន្ថែម​វា​ពេល​ត្រូវ​ការ​។ ស្លៀក​សម្លៀក​បំពាក់​គេង​ឲ្យ​កូន​ក្មេង​រលុងៗ មាន​ផាសុក​ភាព​ដែល​អាច​ដណ្តប់​បន្ថែម​សម្រាប់​ភាព​កក់​ក្តៅ​ ឬ​មិន​សូវ​កក់​ក្តៅ ។ 

ការ​តឹង​ច្រមុះ
ពេល​ខ្លះ​ ការ​តឹង​ច្រមុះ​ គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺគ្រុន​ផ្តាសាយ​ ។ វា​ក៏​អាច​មាន​ទឹក​សម្បោរ​ថ្លា​ចេញ​ពី​ច្រមុះ (ហៀរ​សម្បោរ) ផង​ដែរ ។ ទោះជា​យ៉ាង​នេះ​ក្តី ការ​តឹង​ច្រមុះ​ ឬ​ការ​ហៀរ​សម្បោរ​ គឺ​កើត​ឡើង​ជា​ទូទៅ​នៅ​ពេល​ផ្តាសាយ​ និង​មាន​រោគ​ប្រតិកម្ម​រលាក​ជា​ជាង​ជំងឺគ្រុនផ្តាសាយ ។ 

វិធី​ដើម្បី​ជួយ​បន្ធូរ​ការ​តឹង​ច្រមុះ​
  • ពិសា​ទឹក ទឹក​ផ្លែ​ឈើ តែ ឬ​ស៊ុប​ឲ្យ​បានគ្រប់គ្រាន់ 
  • ប្រើ​ម៉ាស៊ីន​ផ្សើម​ខ្យល់​ស្អាត​ត្រជាក់ ឬ​ចំហាយ​ទឹក​ពី​ទឹក​ផ្កា​ឈូក​ក្តៅ ឬងូត​ទឹក​ក្តៅ​ដើម្បី​ជួយ​ឲ្យ​ច្រមុះ និង​កមានសំណើម​ ។ 
  • ប្រើ​ប្រដាប់​ជួយ​ដង្ហើម​ដែល​លក់​នៅ​ហាង​ថ្នាំ​ភាគ​ច្រើន ដើម្បី​ជួយ​ឲ្យ​អ្នក​ឈឺ​ដក​ដង្ហើម​តាម​ច្រមុះ​បាន​ស្រួល ។ ធ្វើ​តាម​សេចក្តី​បង្គាប់​លើ​កញ្ចប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ ។​ ប្រដាប់​ជួយ​ដង្ហើម​មិន​គួរ​ឲ្យ​ក្មេង​អាយុ​ក្រោម ៥ឆ្នាំប្រើ​ឡើយ ។
  • ប្រើ​ទឹក​បាញ់​មានជាតិ​អំបិល ឬ​ឲ្យ​ក្បាល​គេ​បញ្ឈរ​ ។ ពួកកូន​ក្មេង​ និង​គ្រែ​កូន​ក្មេង អាចលើ​កឡើង​បន្តិច​ដោយ​ការ​ដាក់​សៀវ​ភៅ​ទ្រាប់​ក្រោម​ជើង​នៃ​ក្បាល​គ្រែ
  • ត្រូវ​ប្រាកដ​ថា​គ្មាន​ផ្សែង​នៅ​ក្នុង​ផ្ទះ​ពេល​នរណា​ម្នាក់​ឈឺ ។ 
ប្រសិន​បើ​ទារក​ដែល​តឹង​ច្រមុះ​មាន​បញ្ហា​ក្នុង​ការ​បំបៅ​ពី​ដោះ​ម្តាយ ឬ​កំប៉ុង​ អ្នក​អាច​លាង​ច្រមុះរបស់​គេ​ ដោយ​ប្រើស៊ីរ៉ាំង ទ្រវែង​ធ្វើ​ពីជ័រ​មុន​ពេល​បំបៅ​ម្តងៗ ។ ចំពោះ​សម្បោរ​ក្រាស វេជ្ជបណ្ឌិត​អាច​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើ​ដំនក់​ទឹក​មាន​ជាតិ​អំបិល​បាញ់​ចូល​ច្រមុះ ។ 

ការ​ប្រើ​ស៊ីរ៉ាំង​ទ្រវែង
  • ច្របាច់​ផ្នែក​ទ្រវែង​នៃស៊ីរ៉ាំង​ជាមុនសិន
  • បញ្ចូល​ចុង​ជ័រ​ថ្នមៗទៅ​ក្នុង​រន្ធ​ច្រមុះ​ម្ខាង
  • បន្ធូរ​ផ្នែក​ទ្រវែង​យឺតៗ
  • លាង​បន្ទាប់​ពី​ការ​ប្រើ​ម្តងៗ

ថ្នាំ​តឹង​ច្រមុះ
  • ថ្នាំ​សម្រួល​ដង្ហើម​ដូចជា Sudafed ឬ Contac អាច​ជួយ​ធ្វើ​ឲ្យ​ការ​តឹង​ច្រមុះ​សម្រាប់​មនុស្ស​ពេញ​វ័យ​ធូរស្បើយ ។ ក្មេង​មិន​គួរ​ទទួល​ថ្នាំ​សម្រួល​ដង្ហើម​ឡើយ ។ ថ្នាំ​ទាំង​នោះ​គ្មាន​ប្រសិទ្ធ​ភាព​ចំពោះ​ក្មេង​ឡើយ​ ហើយ​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ 
  • ថ្នាំ​ព្យាបាល​រោគ​ប្រតិកម្ម​រលាក​ដូចជា Benadryl ឬ Claritin អាច​កាត់​បន្ថយ​ចំនួន​សម្បោរ​សម្រាប់​មនុស្ស​ពេញ​វ័យ ។ ចូរ​កុំ​ឲ្យ​ក្មេង​ប្រើ​ថ្នាំ​ព្យាបាល​រោគ​ប្រតិ​កម្ម​រលាក លុះ​ត្រា​តែ​វេជ្ជ​បណ្ឌិត​ផ្តល់​អនុសាសន៍​ឲ្យ​ប្រើ ។
ថ្នាំ​ព្យាបាល​រោគ​ប្រតិកម្ម​រលាក និង​ផ្តាសាយ​មាន​ធាតុ​ផ្សំ​ជាច្រើន និង​មិន​ជួយ​ច្រើន​ណាស់​ណា​ទេ ។​ ថ្នាំ​ទាំងនោះអាច​បង្ក​គ្រោះ​ថ្នាក់​ដល់​កូន​ក្មេង​ផងដែរ ។ ធ្វើ​តាម​សេច​ក្តី​បង្គាប់​លើ​កញ្ចប់​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច ។ ប្រសិន​បើ​អ្នក​មាន​សំនួរ​ផ្សេង​ៗ សូម​ពិភាក្សា​ជាមួ​យវេជ្ជបណ្ឌិត​របស់​អ្នក​ ។ 

ពេល​ត្រូវ​ហៅ​ទូរស័ព្ទ​ទៅវេជ្ជបណ្ឌិត
ក្មេង
ហៅ​ទូរស័ព្ទ​ទៅ​វេជ្ជបណ្ឌិត​ប្រសិន​បើ​ក្មេង​មាន​រោគ​សញ្ញា​ទាំង​នេះ​ណាមួយ ៖
  • ភាព​លំបាក​បៅ​ដោះ​ម្តាយ បៅ​ពីកំប៉ុង​ ឬ​ផឹក​ទឹក 
  • ភាព​លំបាក​ដកដង្ហើម​ ។ ការ​ដក​ដង្ហើម​អាច​លឿន​ជាង​ធម្មតា ។ ក្មេង​អាច​ពិបាក​ដក​ដង្ហើម​ ។ ក្មេង​ទើប​ចេះដើរ​តេះតះ ឬ​កូន​ក្មេង​អាច​បន្ទាប​ខ្លួន​ចុះ​ ឬ​ទ្រោប​ទៅ​មុខ​បន្តិច​ដើម្បី​ឲ្យ​ដកដង្ហើម​បាន​ងាយ ។ 
  • អាកប្បកិរិយា​ផ្លាស់​ប្តូរ​ដូចជា​ភាព​មិន​សូវ​សម្រាក​កើន​ឡើង ការ​ថប់​អារម្មណ៍​ និង​ការឆាប់​ខឹង ។ ដោយ​សារ​ការ​ដង្ហើម​កាន់​តែ​ពិបាក​ ក្មេង​អាច​គេង​លក់​ដោយ​មានអារម្មណ៍​មិន​ស្កប់ ។​
  • ការ​ប្រែ​ពណ៌​ស្បែក 

មនុស្ស​ជំទង់​ ឬ​មនុស្ស​ពេញ​វ័យ 
ហៅ​ទូរស័ព្ទ​ទៅ​វេជ្ជ​បណ្ឌិត​ប្រសិន​បើ​អ្នក​ឈឺ​មាន​រោគ​សញ្ញា​ទាំង​នេះ​ណាមួយ ៖
  • ជុំ​វិញ​ភ្នែក​ ឬ​ច្រមុះ​ឈឺ​ឡើង​ក្រហម ឬ​ហើម​
  • បញ្ហា​ចក្ខុ​
  • ឈឺ​សសៃ​ខួរ​ក្បាល​ ឬ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ
  • រោគ​សញ្ញា​អូស​បន្លាយ​យូរ​ជាង ៧ទៅ១០​ថ្ងៃ
  • បញ្ហា​ដក​ដង្ហើម​ខ្លះ
  • ភាព​រំជើប​រំជួល​ខ្លាំង
  • សម្បោរ​ចេញ​មក​ក្រាស​ ឬ​ប្រែ​ពណ៌
  • មិន​សូវ​មាន​សកម្មភាព​ក្នុង​រយ​ពេល​វែង​ជាង​២សប្តាហ៍
  • ភាព​ខ្សោយ​ ឬ​ការ​អស់​កម្លាំង​ភ្លាមៗ ឬ​ធ្ងន់​ធ្ងរ
  • ស្រក​ទម្ងន់​ដោយ​មិន​គ្រោ​ងភ្លាម​ៗ
  • ការ​ច្របូក​ច្របល់​ ឬ​ភាព​ដឹង​ខ្លួន​ថយ​ចុះ 
ដក​ស្រង់​ចេញពី​សៀវភៅ ជំងឺ​គ្រុន​ផ្តាសាយ អ្វីដែល​អាច​ធ្វើ​បាន 

0 comments:

Post a Comment

Powered by Blogger.