Nasopharyngeal Cancer ជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោយច្រមុះ និងខាងលើបំពង់ក ដែលពាក្យបច្ចេកទេសឲ្យតំបន់នេះថា Nasopharynx ។
រោគសញ្ញា
នៅដំណាក់កាលដំបូង ជំងឺមហារីកច្រមុះ ពុំស្តែងនូវសញ្ញាអ្វីដែលគួរឲ្យកត់សម្គាល់ទេ ។ រោគសញ្ញាមួយចំនួនដែលតម្រូវឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យជំនាញ មានដូចខាងក្រោម ៖
- មានឡើងកូនកណ្តុលនៅក
- ឈាមច្រមុះ
- តឹងច្រមុះភាគច្រើនមួយចំហៀង
- សណ្តាប់មានការធ្លាក់ចុះនៅត្រចៀកម្ខាង
- ហឹងត្រចៀក
- ឈឺក្បាល
មូលហេតុបង្ក
មូលហេតុបង្កឲ្យកើតជំងឺមហារីកច្រមុះ នៅមិនទាន់ដឹងពិតប្រាកដ ប៉ុន្តែមានកត្តាមួយចំនួនដែលជំរុញឲ្យកើតមានជំងឺនេះ ៖
- ទីតាំងភូមិសាស្ត្រ ដូចជាប្រទេសចិនភាគខាងត្បូង ឬអាស៊ីខាងកើត
- ការបរិភោគអាហារដែលសម្បូរជាតិ Nitrosamine អាហារដែលមានកម្រិតអំបិលខ្ពស់ ប្រលាក់ហាលឲ្យស្ងួត រួចអាំង (សាច់ ឬត្រី)
- អ្នកប្រកបរបរដែលទាក់ទងជាមួយឈើ ជាងឈើ
- Epstein-Barr Virus
- ប្រវត្តិក្រុមគ្រួសារដែលកើតជំងឺនេះ (Nasopharyngeal Cancer)
ការធ្វើរោគវិនិច្ឆ័យ
- ការឆ្លុះដោយម៉ាស៊ីនអង់ដូស្កប់ ប្រើកាមេរ៉ាឆ្លុះចូលក្នុងច្រមុះរហូតដល់ផ្នែកខាងក្រោយ Nasopharynx
- ការច្រិបសាច់ ត្រូវច្រិបសាច់នៅផ្នែកខាងក្រោយច្រមុះ ដើម្បីធ្វើការពិសោធន៍កោសិកាមហារីក Pathology and Immuno-Histo-Chemistry
- ធ្វើ CT-Scan ឬ MRI
- Panendoscopy
ការព្យាបាល
- ការព្យាបាលដោយកាំរស្មី តាមវិធីសាស្ត្រទំនើប (Modern Radiotherapy)
- ការចាក់ថ្នាំគីមី (Chemotherapy)
- ការវះកាត់ក្នុងករណីខ្លះ
មិនមានវិធានការសម្រាប់ការពារមិនឲ្យកើតជំងឺមហារីកច្រមុះទេ ប៉ុន្តែយើងអាចជួយកាត់បន្ថយដោយកត្តាមួយចំនួនដែលជំរុញឲ្យកើតជំងឺនេះ ដូចដែលបានរៀបរាប់ខាងលើ ។ ដូចនេះក្នុងនាមជាគ្រូពេទ្យជំនាញ អំពាវនាវដល់បងប្អូនទាំងអស់ ដែលមានប្រវត្តិឈាមច្រមុះ ឬតឹងច្រមុះជាប្រចាំ សូមអញ្ជើញមកទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលឲ្យទាន់ពេលវេលា ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញត្រចៀក ច្រមុះ បំពង់ក និងជំងឺមហារីកនៅមន្ទីរពេទ្យកាល់ម៉ែត ។
ដកស្រង់ចេញពី Page Camette Hospital
0 comments:
Post a Comment