ជាទូទៅខ្មែរយើងចំណាំហៅថា ព្រាយក្រឡាភ្លើង(Pre-Eclampsia) គឺជាជំងឺមួយដែលអាចកើតមានឡើងតែ ក្នុងអំឡុងពេលស្ត្រីមានផ្ទៃពោះ (គិតបន្ទាប់ពីសប្តាហ៍ទី២០នៃការមានផ្ទៃពោះ) ដោយបង្កឱ្យមានផលប៉ះពាល់ទៅដល់សុខភាពម្តាយ និងទារក។
១) មូសហេតុបណ្តាលឲ្យកើតមានជំងឺព្រាយក្រឡាភ្លើង
- ការលើសសម្ពាធឈាម
- បរិមាណមិនប្រក្រតីនៃប្រូតេអ៊ីននៅក្នុងទឹកនោម
- ខ្វះអាហាររូបត្ថម្ភ
- ស្ត្រីមានកូនលើកដំបូង
- ស្ត្រីមានកូនច្រើនហើយញឹក
- ស្ត្រីពរពោះដែលមានអាយុលើសពី៣៥ឆ្នាំ
- ស្ត្រីធ្លាប់មានប្រវត្តកើតជំងឺមុនពេលមានផ្ទៃពោះ(លើសសម្ពាធឈាមរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ឬជំងឺតម្រងនោមជាដើម)។
២) រោគសញ្ញាដែលអាចស្តែងចេញ:
- ការឡើងហើម នៃប្រអប់ដៃ, ប្រអប់ជើងមុខ និងផ្នែកផ្សេងទៀតនៃរាងកាយ
- ប្រកាច់និងកន្ត្រាក់
- ឈឺក្បាលបែបប្រកាំង

៣) ផលប៉ះពាល់:
- កូនស្វិត
- កូនកើតមិនគ្រប់ខែ
- កូនស្លាប់ក្នុងពោះ
- វិបត្តិធ្ងន់ធ្ងរអាចធ្វើអោយម្តាយឈានទៅដល់ដាច់សរសៃឈាមខួរក្បាល
0 comments:
Post a Comment