គម្ភពបរិហាវិទ្យា

សុកពាំងមាត់ស្បូន

ជាទូទៅ ទីតាំងរបស់សុកធម្មតា គឺស្ថិតនៅកំពូលស្បូនឬមុខចំហៀងនៃស្បូន និងឆ្ងាយពីមាត់ស្បូន។ សុកពាំងមាត់ស្បូន គឺជាការតំាងនៅរបស់សុក នៅនឹងមាត់ស្បូន ឬក្បែរមាត់ស្បូន។ អត្រានៃសុកពំាងមាត់ស្បូនមាន ពី0,9 ទៅ 2,6% នៃផ្ទៃពោះ និង ការបង្ហាញក្នុងទំរង់ធ្លាក់ឈាមពេលមានផ្ទៃពោះ (Forme hémorragique) មាន ពី 0,28 ទៅ 0,50 % ។
Image may contain: shoes
ក) តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយមានជំងឺនេះ?
គេពុំរកឃើញមូលហេតុពិតប្រាកដណាមួយដែលបណ្តាលអោយមានជំងឺនេះទេ ប៉ុន្តែមានកត្តាជាច្រើនដែលបង្កអោយសុកនៅទីតាំងខុសប្រក្រតី។ កត្តានោះមានដូចជា ៖
  • ប្រវត្តិសុកពាំងមាត់ស្បូន Antécédents de placenta praevia
  • ម្តាយមានកូនច្រើន (Multiparité)
  • ម្តាយមានអាយុច្រើន (Age maternel avancé)
  • ប្រវត្តិវះកាត់កូនលើកមុន (Antécédents de césarienne)
  • ប្រវត្តិបូមសំអាតកូន Antécédents d’aspiration endo-utérine (ការរលូត ឬការរំលូតកូន)
  • ប្រវត្តិរលាកភ្នាសក្នុងនៃស្បូន (Antécendents d’endométrites)
  • កូនភ្លោះពីរឬច្រើន (Grossesses multiples)
  • ដុំស្បូន (Fibrome sous-muqueux) ភាពមិនប្រក្រតីនៃស្បូន (Maformation utérine)
  • បារី (Tabac)
No automatic alt text available.
ខ) តើមានរោគសញ្ញាគ្លីនិក និងអមគ្លីនិក អ្វីខ្លះដែលអាចបញ្ជាក់ថាស្រ្តីមានសុកពាំងមាត់ស្បូន?
ពេលខ្លះស្រ្តីអាចពុំមានរោគសញ្ញាអ្វីទាំងអស់ និងរកឃើញដោយចៃដន្យពេលធ្វើអេកូផ្ទៃពោះ។ ករណីខ្លះអាចស្តែងចេញជារោគសញ្ញាមួយចំនួនដូចខាងក្រោម៖
  • ការធ្លាក់ឈាមភ្លាមៗ ពណ៌ក្រហមស្រស់ និងជាទូទៅកើតមានច្រើនដងពេលពរពោះ (Hémorragie récidivante) ហើយពុំមានការឈឺពោះ (Indolores) ។
  • អាចអោយស្រ្តី មានភាពស្លេកស្លាំង ជីពចរដើរញាប់ សំពាធឈាមទាប ក្នុងករណីមានការធ្លាក់ឈាមច្រើន ។
  • អាចមានការកន្រ្តាក់ ឬចំកោងស្បូន ចុករោយចង្កេះ
  • ស្រ្តីពុំមានប្រវត្តិលើសឈាមពេលពរពោះ
  • អេកូផ្ទៃពោះ អាចបញ្ជាក់ច្បាស់ពីទីតាំងរបស់សុក ទំរង់កូន សុខភាពកូន
  • ការតាមដានចង្វាក់បេះដូងកូន (Monitoring foetal) ដើម្បីដឹងពីស្ថានភាពរបស់កូន។

Image may contain: ultrasound and text
គ) តើមានការព្យាបាលដូចម្តេចខ្លះ?
១) ក្នុងករណីពុំមានការធ្លាក់ឈាមក្នុងពេលអំឡុងពេលពរពោះ

  • ស្រ្តីត្រូវមកពិនិត្យ តាមដានផ្ទៃពោះអោយបានទៀងទាត់ និងពិនិត្យអេកូផ្ទៃពោះ តាមការណាត់ជួបរបស់វេជ្ជបណ្ឌិត
  • ស្រ្តីត្រូវសំរាកអោយបានច្រើន ជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ
  • ស្រ្តីត្រូវត្រៀមខ្លួនក្នុងការវះកាត់យកកូនពេលផ្ទៃពោះគ្រប់ខែ ប្រសិនបើសុកពាំងចំមាត់ស្បូនឬចំផ្នែកខ្លះនៃមាត់ស្បូន។
  • ស្រ្តីត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើមានការធ្លាក់ឈាមឬមានការកន្រ្តាក់នៃស្បួន។
២) ក្នុងករណីមានការធ្លាក់ឈាម
  • ស្រ្តីត្រូវសម្រាកនៅមន្ទីរពេទ្យ (Hospitalisation)
  • ជៀងវាងការធ្វើចលនា (Repos strict au lit)
  • តាមដានសម្ពាធឈាម ជីពចរ និងការធ្លាក់ឈាមរបស់ម្តាយ
  • តាមដានចង្វាក់បេះដូងកូននិងការកន្ត្រាក់របស់ស្បូន (monitoring fœtal)
  • ប្រើថ្នាំបញ្ឈប់ការកន្រ្តាក់របស់ស្បូន និងប្រើថ្នាំបន្ទុំសួតកូន ក្នុងករណីផ្ទៃពោះអាយុតិចជាង ៣៤សប្តាហ៍
  • ត្រៀមវះកាត់យកកូន (Césarienne programmée) ពេលផ្ទៃពោះគ្រប់ខែ
  • ប្រសិនបើស្រ្តីធ្លាក់ឈាមខ្លាំង ឬកូនខ្សោយ ត្រូវធ្វើការវះកាត់យកកូនជាបន្ទាន់ (Césarienne en urgence)។
ឃ) អនុសាសន៍សំរាប់ស្រ្តីមានផ្ទៃពោះ
សុកពាំងមាត់ស្បូនគឺជាជំងឺមួយដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ម្តាយនិងកូន ដោយ ស្រ្តីអាចប្រឈមនឹងការធ្លាក់ឈាមធ្ងន់ធ្ងរភ្លាមៗដែលអាចប៉ះពាល់ដល់អាយុជីវិត ឬបង្កអោយមានភាពស្លេកស្លាំងខ្លាំង និង មានការបង្ករោគ ព្រមទាំងសម្រាលបុត្រមិនគ្រប់ខែ ។

ប្រភព៖ មន្ទីពេទ្យកាលម៉ែត

0 comments:

Post a Comment

Powered by Blogger.