មនុស្សភាគច្រើនយល់ថាការចាក់ថ្នាំមានប្រសិទ្ធភាពជាង ។ ជួនកាលវេជ្ជបណ្ឌិត និងបុគ្គលោកសុខាភិបាលផ្សេងទៀត ចេញវេជ្ជបញ្ជាឲ្យចាក់ថ្នាំ នៅពេលដែលថ្នាំចាក់នោះ មិនចាំបាច់សោះ ។ បន្ទាប់មកពួកគេអាចគិតលុយបានកាន់តែច្រើន ពីការចាក់ថ្នាំនោះ ។ ពួកគេភ្លេចគិតពីបញ្ហា និងគ្រោះថ្នាក់នៃការចាក់ថ្នាំនៅតាមជនបទ ។
- ប្រសិនបើបុគ្គលិកសុខាភិបាល ឬអ្នកព្យាបាលចង់ចាក់ថ្នាំឲ្យអ្នក ត្រូវប្រាកដថាថ្នាំនេះត្រូវនឹងជំងឺនោះមែន ហើយគាត់បានធ្វើតាមការប្រុងប្រយ័ត្នគ្រប់យ៉ាងរបស់ថ្នាំនោះ ។
- ប្រសិនបើវេជ្ជបណ្ឌិតចេញវេជ្ជបញ្ជាឲ្យចាក់ថ្នាំ ពន្យល់គាត់ថាអ្នករស់នៅកន្លែងដែលគ្មានអ្នកបានរៀនចាក់ថ្នាំច្បាស់លាសទេ ហើយសួរគាត់មើល បើគាត់អាចឲ្យប្រើថ្នាំតាមមាត់វិញបាន ។
- ប្រសិនបើវេជ្ជបណ្ឌិតចង់ឲ្យចាក់ថ្នាំវីតាមីន ជាតិចម្រាញ់របស់ថ្លើម ឬវីតាមីនបេ១២ ប៉ុន្តែគាត់មិនទាន់បានពិនិត្យឈាមរបស់អ្នកទេ សូមប្រាប់គាត់ថាអ្នកចង់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្សេងទៀតសិន ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សំរាប់ការថែទាំសុខភាពជនបទ
0 comments:
Post a Comment