ជំងឺក្រពេញប្រូស្តាតរីកធំ (ADÉNOME PROSTATIQUE)
![]() |
| Add caption |
ក្រពេញប្រូស្តាតជាក្រពេញមួយ ដែលមានតែលើសរីរាង្គមនុស្សប្រុស វាមានរាងដូចផ្លែកៅឡាក់ មានទំហំប្រមាណជា ៣សង់ទីម៉ែត និងទម្ងន់ធម្មតាពី ១៥ ទៅ ២៥ក្រាម ចំពោះមនុស្សប្រុសពេញវ័យ ហើយវាស្ថិតនៅខាងក្រោមប្លោកនោម និងជុំវិញផ្លូវបំពង់នោមខាងក្រៅរបស់បុរស។
ក្រពេញប្រូស្តាតរីកធំ កើតឡើងភាគច្រើនចាប់ពីអាយុ៥០ឆ្នាំឡើងទៅ តាមការសិក្សានៅប្រទេសអឺរ៉ុបបាន ណែនាំឲ្យមនុស្សប្រុសដែលមានអាយុចាប់ពី៥០ឆ្នាំ ត្រូវទៅពិនិ្យតឈាម និងជួបគ្រូពេទ្យជំនាញខាងតម្រងនោមនិងក្រពេញប្រូស្តាត ដើម្បីពិគ្រោះ និងធ្វើការវិភាគរោគវិនិច្ឆ័យថាគាត់មានជំងឺក្រពេញប្រូស្តាតរីកធំរឺទេ។
ក) មូលហេតុ៖
ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើរគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។
ការសិក្សាបញ្ជាក់ថា ដោយសារភាពមិនស្មើរគ្នារវាងអរម៉ូន Androgéne និង Oestrogéne នៅក្នុងក្រពេញប្រូស្តាត។
ខ) រោគសញ្ញាមាន២ក្រុមធំៗ៖
១) រោគសញ្ញាស្ទះ
- ពិបាកនោមពេលប្រឹងនោមដំបូង
- កំលាំងទឹកនោមចេញខ្យោយ(ទឹកនោមធ្លាក់ជិតជើង)
- នោមដាច់ នោមដាច់
-នោមតក់ៗ
២) រោគសញ្ញារំខាន
- នោមញឹកទាំងពេលថ្ងៃនិងពេលយប់(រំខានដល់ដំនេក)
- មានទឹកនោមហៀចេញសើមៗរហូត
១) រោគសញ្ញាស្ទះ
- ពិបាកនោមពេលប្រឹងនោមដំបូង
- កំលាំងទឹកនោមចេញខ្យោយ(ទឹកនោមធ្លាក់ជិតជើង)
- នោមដាច់ នោមដាច់
-នោមតក់ៗ
២) រោគសញ្ញារំខាន
- នោមញឹកទាំងពេលថ្ងៃនិងពេលយប់(រំខានដល់ដំនេក)
- មានទឹកនោមហៀចេញសើមៗរហូត
គ) ការធ្វើរោគវិនិច្ឆ័យ៖
-ការពិនិត្យដោយក្រុមគ្រូពេទ្យជំនាញ តាមរយៈការស្ទាបពោះ រកការឈឺចាប់ពីការស្ទះទឹកនោមក្នុងប្លោកនោម
- ការពិនិត្យក្រពេញប្រូស្តាតដោយការលូកបាត ដើម្បីស្ទាបទំហំ និងការវាយតំលៃសភាពរបស់ក្រពេញថាធម្មតា ឬក៏ធំខុសពីធម្មតា(Toucher Rectale)
- ការឆ្លុះអេកូពោះដើម្បីវាស់ទំហំប្រូស្តាតនិងរកផលវិបាលរបស់ជំងឺ(Echographie)
- ពិនិត្យឈាម មើលPSA(Prostate-Specific Antigen) ដើម្បីជម្រុះចោលពីមហារីកក្រពេញប្រូស្តាត

ឃ) ផលវិបាក៖
-នោមលែងចេង
- នោមឈាម
- ខ្សោយតម្រងនោម
- រលាក់ផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត
-នោមលែងចេង
- នោមឈាម
- ខ្សោយតម្រងនោម
- រលាក់ផ្លូវបង្ហូរនោម និងក្រពេញប្រូស្តាត
ង) ការព្យាបាល៖
- ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា
- ការព្យាបាលដោយការកោសក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កូប
- ការព្យាបាលដោយប្រើថ្នាំដែលណែនាំដោយវេជ្ជបញ្ជា
- ការព្យាបាលដោយការកោសក្រពេញប្រូស្តាតដោយម៉ាស៊ីនអង់ដូស្កូប

0 comments:
Post a Comment