ជំងឺពកក គឺជាការរីកធំ ឬការមានដុំធំនៅតំបន់បំពង់ក ដែលបណ្តាលមកពីការលូតលាស់មិនប្រក្រតីនៃក្រពេញទីរ៉ូអ៊ីដ ។
ជំងឺពកកភាគច្រើនបណ្តាលមកពីកង្វះជាតិអ៊ីយ៉ូដក្នុងរបបអាហារ ។ ម្យ៉ាងទៀត កង្វះជាតិអ៊ីយ៉ូដ នៅក្នុងអាហាររបស់ស្ត្រីមានផ្ទៃពោះ ជួនកាលក៏អាចបណ្តាលឲ្យទារកស្លាប់ ឬធ្វើឲ្យទារកដែលសម្រាលមក មានបញ្ហាអប្ប ឬថ្លង់ (ជំងឺមិនគ្រប់ទឹក) ។ ប៉ុន្តែបញ្ហាទាំងនេះ ក៏អាចកើតឡើងបានដែរ ទោះបីជាម្តាយគ្មានជំងឺពកកក៏ដោយ ។
ជំងឺពកក និងជំងឺមិនគ្រប់ទឹក កើតមានញឹកញាប់បំផុតនៅតំបន់ភ្នំ ដែលមានជាតិអ៊ីយ៉ូដធម្មជាតិតិចតួចនៅក្នុងដី ក្នុងទឹក ឬក្នុងអាហារ ។ នៅតំបន់ទាំងនេះ ការបរិភោគអាហារមួយចំនួនច្រើនពេក ដូចជាដំឡូងមី ធ្វើឲ្យអ្នកនោះមានការប្រឈមខ្ពស់នឹងការកើតជំងឺពកក ។
វិធីបង្ការ ឬព្យាបាលជំងឺពកក និងបង្ការជំងឺមិនគ្រប់ទឹក ៖
មនុស្សគ្រប់រូបដែលរស់នៅក្នុងតំបន់ដែលមានអ្នកជំងឺពកក គួរប្រើប្រាស់អំបិលដែលមានជាតិអ៊ីយ៉ូដ ។ ការប្រើអំបិលដែលមានជាតិអ៊ីយ៉ូដជួយបង្ការប្រភេទជំងឺពកកដែលកើតមានជាញឹកញាប់ និងជួយព្យាបាលជំងឺពកក ។ (ដុំពកដែលយូរ និងរឹង អាចយកចេញបានដោយការវះកាត់តែម្យ៉ាងប៉ុណ្ណោះ ប៉ុន្តែជាទូទៅ វាមិនចាំបាច់ទេ ។
បើមិនអាចរកអំបិលដែលមានជាតិអ៊ីយ៉ូដបានទេ ប្រើតាំងទៀអ៊ីយ៉ូដ ។ បន្តក់ថ្នាំនេះមួយដំណក់ក្នុងទឹកមួយកែវ ហើយផឹកជារៀងរាល់ថ្ងៃ ។ សូមប្រយ័ត្ន ៖ ការប្រើតាំងទៀអ៊ីយ៉ូដនេះច្រើនពេក ធ្វើឲ្យពុលបាន ។ ការប្រើលើសពីមួយដំណក់ក្នុងមួយថ្ងៃ អាចបណ្តាលឲ្យជំងឺពកកកាន់តែធ្ងន់ធ្ងរ ។ ទុកដាក់ដបថ្នាំនេះ នៅកន្លែងដែលក្មេងមិនអាចយកបាន ។ ការប្រើអំបិលដែលមានជាតិអ៊ីយ៉ូដមានសុវត្ថិភាពជាង ។
ការព្យាបាលជំងឺពកកតាមបែបបុរាណភាគច្រើនពុំមានប្រសិទ្ធភាពទេ ។ ប៉ុន្តែ ការបរិភោគក្តាម និងអាហារសមុទ្រផ្សេងៗ អាចជួយបានខ្លះដែរ ព្រោះវាមានជាតិអ៊ីយ៉ូដ ។ បន្លែ រុក្ខជាតិសមុទ្របន្តិចបន្តួចជាមួយអាហារ ក៏ជួយបន្ថែមជាតិអ៊ីយ៉ូដដែរ ។ ប៉ុន្តែវិធីដែលងាយបំផុតគឺការប្រើអំបិលដែលមានជាតិអ៊ីយ៉ូដ ។
ម្យ៉ាងទៀត បើអ្នករស់នៅក្នុងតំបន់ដែលសម្បូរមនុស្សកើតជំងឺពកក ឬអ្នកចាប់ផ្តើមមានជំងឺពកក ចៀសវាងបរិភោគដំឡូងមី ឬស្ពៃក្តោបច្រើន ។
ចំណាំ ៖ បើអ្នកមានជំងឺពកកមានសភាពញ័រខ្លាំង មានអារម្មណ៍ជ្រួលច្រាលក្នុងចិត្ត និងមានការលៀនគ្រាប់ភ្នែកមកក្រៅ នោះគាត់ប្រហែលជាមានជំងឺពកកប្រភេទផ្សេងទៀត (Toxic Goiter) ។ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ។
ដកស្រង់ចេញពីសៀវភៅទីណាគ្មានវេជ្ជបណ្ឌិត សំរាប់ការថែទាំសុខភាពជនបទ
The 10 Best Slots Near Casinos in 2021 - Mapyro
ReplyDelete1. Pragmatic Play · 광주 출장안마 2. 김제 출장샵 Microgaming 영천 출장샵 · 충청북도 출장안마 3. Scientific Games · 4. Play'n 김제 출장마사지 Go · 5. Play'n Go.